រមណីដ្ឋានកោះទន្សាយ | Tonsai Island

      កោះទន្សាយជាកោះមួយស្ថិតនៅក្នុងខេត្តកែបដែលមានទំហំផ្ទៃដីប្រមាណ ២គីឡូម៉ែតការ៉េ ដែលមានទីតាំងនៅស្ថិតប៉ែកអាគ្នេយ៏នៃទីក្រុងកែប ។ កោះទន្សាយមានចំងាយប្រមាណជា៥គីឡូមែ៉តពីទីរួមខេត្តកែប  នឹងចំនាយពេលប្រមាណជា១៥ ទៅ២០នាទី ដោយធ្វើដំណើដោយទូក សម្រាប់ការចំនាយទៅលើការម៉ៅទូកទាំងទៅទាំងមកតម្លៃ ១០ម៉ឺនរៀល (ទូកមួយអាចជិះបានប្រហែល ១០នាក់) ។

        (កន្លែងចុះឈ្មោះសហគមន៏ទេសចរណ៏កោះទន្សាយ)

(ទូកជួលទៅកោះទន្សាយ)

( រូបភាពកោះទន្សាយ )

    កោះទន្សាយជារមណីដ្ឋានដ៏ល្អប្រណិតដែលមានលក្ខណោៈអំណោយផលពីធម្មជាតិ មាន​វាលខ្សាច់ស ទឹកសមុទ្ររ៉ាក់ៗថ្លាឆ្លុះ អាចមើលឃើញកូនត្រីតូចៗហែលជាហ្វូង ។ នៅកោះទន្សាយអ្នកអាចកំសាន្តដោយការ​ ជិះទូកស្ទូចត្រី ហែលទឹកមើលផ្កាថ្ម សត្វសមុទ្រ រុក្ខជាតិ​
សមុទ្រ និង​ ដើរកំសាន្តព្រៃលើកោះផងដែរ។

(រូបភាពហ្វូងត្រីកាលេងតេង)

    ចំណែកការហូបចុកវិញ នៅទីនោះមានកញ្ចុះ​ និងអាហាដ្ឋានដែលអ្នកភូមិលើកោះរៀបចំឡើង លោកអ្នកអាចកម្ម៉ង់អាហារបែបខ្មែរ បរទេស និងគ្រឿងផ្សេងៗជាមួយតម្លៃសមរម្យតាមតម្រូវ​។

( រូបភាពកញ្ចុះនៅលើកោះទន្សាយ )

    ឯការស្នាក់នៅវិញ លោកអ្នកអាចជ្រើសរើសបានមួយការបោះតង់ ជួលតង់ និង ផ្ទះស្នាក់ដែលមានមកជាមួយប្រព័ន្ធទឹកស្អាត និងប្រព័ន្ធអគ្គីសនី ។ 



Comments

Popular posts from this blog

ប្រវត្តិ​ស្ទឹង​សង្កែ (ខេត្តបាត់ដំបង)

រមណីយដ្ឋាន បឹងយក្សឡោម (មណ្ឌលគិរី)

រមណីយដ្ឋាន ឬស្សីហានជ័យ​ (ខេត្តកំពង់ចាម)