រមណីយដ្ឋាន ឬស្សីហានជ័យ (ខេត្តកំពង់ចាម)
រមណីយដ្ឋានដ៏ស្រស់ស្អាតចម្លែកមួយដែលសង់ឡើងពីដើមឬស្សី មានផ្ទៃដីទំហំ ៥ហិចតា នៅជាប់រមណីយដ្ឋានភ្នំហាន់ជ័យខាងទឹកដី ភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ដែលមានចម្ងាយប្រហែល ២៥គីឡូម៉ែត ពីទីរួមខេត្តកំពង់ចាម។ រមណីយដ្ឋានត្រូវបានសាងសង់ពីឬស្សីសឹងតែ១០០% ដែលមានអាគារសរុបចំនួន១៥ គឺត្រូវបានសង់ឡើងពីដើមឬស្សីស្រុក, ឬស្សីស្រុកចិន, និងឬស្សីពីងពង់ ក្នុងនោះមានដូចជាបឹងគីឡូ, អាគារទទួលភ្ញៀវ, ភោជនីយដ្ឋាន, អគារសមាធិ, អគារអន្តវាសិក, អគារបុគ្គលិក, អគារធ្វើសរសៃ, និងអាងហែលទឹកជាដើម។
(សំណង់ធ្វើពីឬស្សី)
រមណីយដ្ឋាននៅលើភ្នំហាន់ជ័យ ដែលមានឈ្មោះជាភាសាអង់គ្លេសHANCHEY BAMBOO-RESORT បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៨នេះ ហើយនឹងបើកអោយភ្ញៀវចូលទស្សនានិងស្នាក់នៅ ចាប់ពីថ្ងៃទី ១៥ ខែតុលាតទៅ។ រមណីយដ្ឋាននេះមានផ្តល់សេវាកម្មតាមបែប ទេសចរណ៍ បដិសណ្ឋារកិច្ច ភោជនីយដ្ឋា សណ្ឋាគារ ជូនភ្ញៀវដែលមកកម្សាន្ត លែហែកាយ វិបស្សនា សមាធិ ដើម្បីព្យាបាលផ្លូវចិត្ត ដែលមានគ្រូពេទ្យផ្នែកជំនាញខាងចិត្តសាស្ត្រមកព្យាបាទៀតផង ។
(អាងហែលទឹក)
Comments
Post a Comment