រមណីយដ្ឋាន បឹងយក្សឡោម (មណ្ឌលគិរី)
បឹងយក្សឡោម ជាបឹងមួយស្ថិតនៅក្នុងឃុំយក្សឡោម ស្រុកបានលុង ខេត្តរតនៈគិរី។ បឹងយក្សឡោមជារមណីយដ្ឋានធម្មជាតិ ដ៏ស្រស់ត្រកាលគ្មានពីរក្នុង ប្រទេសដែលបានកើតឡើង ដោយសារបន្ទុះភ្នំភ្លើងតាំងពីរាប់
រយឆ្នាំមុនមកម៉េ្លះ។ ទិដ្ឋភាពក្នុងបឹងយក្សឡោម មើលទៅដាច់កន្ទុយភែ្នក
មានព្រៃព្រឹក្សា ដុះអមជុំវិញ បឹងដែលជាម្លប់សម្រាប់ កម្សាន្ត
រីឯផៃ្ទទឹកមានពខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ស្ទើរតែអាចឆ្លុះមុខបាន
រហូតធ្វើឲ្យអ្នកទស្សនាមិនចង់ឃ្លាតពីកនែ្លងនេះ ឡើយ។
( ទិដ្ឋភាពបឹងយក្សឡោម )
រមណីយដ្ឋានបឹងយក្សឡោមមានចម្ងាយប្រមាណ ៩គីឡូម៉ែត្រពីទីក្រុងបានលុងដែល ជាបេះដូងនៃខេត្តរតនៈគិរី។
បឹងនេះមានបរិមាត្រ ២៦១២ម៉ែត្រ ដែលមានអង្កត់ផ្ចិត ៨០០ម៉ែត្រ
និងជម្រៅ៥០ម៉ែត្រ។
ដោយសារតែខេត្តនេះជាខេត្តមួយសម្បូរទៅដោយសម្បត្តិធម្មជាតិបែបនេះ
បានជាធ្វើឲ្យបណ្តាប្រជាជន ដែលរស់នៅ ជុំវិញខេត្តនេះនាំគ្នាទៅរស់នៅទីនោះ។
(ទេសភាពនៃផ្ទៃទឹកបឹងយក្សឡោម)
(ផ្ទះបងប្អូនជនជាតិភាគតិច)
Comments
Post a Comment