Posts

Showing posts from May, 2021

ត្រីវិស័យ | Compass

Image
 I.អ្វីជាត្រីវិស័យ        ត្រីវិស័យគឺជាឧបករណ៏ចំណាស់មួយដែលមានដើមកំណើតនៅប្រទេសចិន គេប្រើវាសម្រាប់ ការធ្វើនាវាចរណ៍ និងការតំរង់ទិសដែលបង្ហាញទិសដៅទាក់ទងទៅនឹងទិសដៅនៃទីតាំងភូមិសាស្ត្រ ។ ហើយវាដំណើរការបាន ដោយ ដែនម៉ាញ៉េទិចនៃផែនដីដែលទ្រនិចរបស់រមែងតែចង្អុលទៅទិសខាងជើង ជានិច្ច។      នៅលើត្រីវិស័យមានអក្សរតំណាង៤ ស្មើរនឹង ៣៦០ដឺក្រេ  ៖ _ N  តំណាងទិសខាងជើងស្មើនឹង    ០ ដឺក្រេ   ( ម្ចុលពណ៍ក្រហម )      _ S   តំណាងទិសខាងត្បូងស្មើនឹង    ១៨០ ដឺក្រេ       _ E   តំណាងទិសខាងកើតស្មើនឹង    ២៧០ដឺក្រេ                     _ W តំណាងទិសខាងលិចស្មើនឹង     ៩០   ដឺក្រេ (រូបភាពតំណាងតួរលេខដឺក្រេ និងអក្សរនៅលើត្រីវិស័យ) II.មុខងារលើត្រីវិស័យ         (មុខងារលើត្រីវិស័យ)      ១. SCALES/RULERE: ប្រើវាស់ខ្នាតក្នុងផែនទីឬ សម្រាប់វាស់ដើម្បីគណនាចម្ងាយ។      ២.Direction of Travel: ប្រើជាមុខព្រួសសម្រាប់បង្ហាញពីគោលដៅដែលអ្នកចង់ទៅ។      ៣.Orienting Arrow : ប្រើសម្រាប់តម្រង់ទិស ភាគច្រើនគេប្រើវាជាមួយ ម្ចុលម៉ា៉ញ៉េទិចពណ៍ក្រហម                                                   (Magnetic Needle) ។      ៤.Dial with Degrees: ជារង្វាស់ដីក្រេនៃទិសរបស

ឧទ្យានជាតិគីរីរម្យ | Kirirom

Image
        ឧទ្យានជាតិគីរីរដម្យ (ឧទ្យានជាតិព្រះសុរាម្រិតកុសុរៈគីរីរម្យ) ជាឧទ្យានជាតិមួយក្នុងចំណោមឧទ្យានជាតិជាច្រើននៃព្រះរាជាណាចក្រកម្ពុជាដែលមានទីតាំងស្ថិតនៅ ភូមិដំរីផុត ឃុំគីរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ឧទ្យានជាតិគីរីម្យមានចំងាយប្រមាណជា១១២គីឡូម៉ែតពី រាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាលេខ៤ ។        (ទេសភាពផ្លូវឡើងឧទ្យានគីរីរម្យ)     នៅទីនោះលោកអ្នកអាចទៅលេងកន្លែងជាច្រើន មានទាំងទឹកជ្រោះ  ដងស្ទឹង ចំការតែ ការបោះតង់ រីសត ជិះម៉ូតូគយគន់ទេសភាព ផ្កាព្រៃ ទេសភាពទីថ្មលយ ជិះកង់ នឹងកន្លែងកំសាន្តលក្ខណៈធម្មជាតិជាច្រើនទៀត ។ នៅទី​​លក់ក៏មានអាហារដ្នាន និងកញ្ជុះដែលអ្នកតំបងនោះរៀបចំផងដែរ ។ (ទេសភាពព្រៃឈើតាមដងផ្លូវនៃឧ​ទ្យាន)      (ទេសភាពដើមស្រល់តាមដងផ្លូវទៅមាត់ស្ទឹង) (កូនត្រីតូចៗក្នុងស្ទឹងគីរីម្យ)

រមណីដ្ឋានកោះទន្សាយ | Tonsai Island

Image
        កោះទន្សាយជាកោះមួយស្ថិតនៅក្នុងខេត្តកែបដែលមានទំហំផ្ទៃដីប្រមាណ ២គីឡូម៉ែតការ៉េ ដែលមានទីតាំងនៅស្ថិតប៉ែកអាគ្នេយ៏នៃទីក្រុងកែប ។  កោះទន្សាយមានចំងាយប្រមាណជា៥គីឡូមែ៉តពីទីរួមខេត្តកែប  នឹងចំនាយពេលប្រមាណជា១៥ ទៅ២០នាទី ដោយធ្វើដំណើដោយទូក សម្រាប់ការចំនាយទៅលើការម៉ៅទូកទាំងទៅទាំងមកតម្លៃ ១០ម៉ឺនរៀល (ទូកមួយអាចជិះបានប្រហែល ១០នាក់) ។         (កន្លែងចុះឈ្មោះសហគមន៏ទេសចរណ៏កោះទន្សាយ) (ទូកជួលទៅកោះទន្សាយ) ( រូបភាពកោះទន្សាយ )      កោះទន្សាយជារមណីដ្ឋានដ៏ល្អប្រណិតដែលមានលក្ខណោៈអំណោយផលពីធម្មជាតិ មាន​វាលខ្សាច់ស ទឹកសមុទ្ររ៉ាក់ៗថ្លាឆ្លុះ អាចមើលឃើញកូនត្រីតូចៗហែលជាហ្វូង ។ នៅកោះទន្សាយអ្នកអាចកំសាន្តដោយការ​ ជិះទូកស្ទូចត្រី ហែលទឹកមើលផ្កាថ្ម សត្វសមុទ្រ រុក្ខជាតិ​ សមុទ្រ និង​ ដើរកំសាន្តព្រៃលើកោះផងដែរ។ (រូបភាពហ្វូងត្រីកាលេងតេង)     ចំណែកការហូបចុកវិញ នៅទីនោះមានកញ្ចុះ​ និងអាហាដ្ឋានដែលអ្នកភូមិលើកោះរៀបចំឡើង លោកអ្នកអាចកម្ម៉ង់អាហារបែបខ្មែរ បរទេស និងគ្រឿងផ្សេងៗជាមួយតម្លៃសមរម្យតាមតម្រូវ​។ ( រូបភាពកញ្ចុះនៅលើកោះទន្សាយ )     ឯការស្នាក់នៅវិញ លោកអ្នកអាចជ្រើសរើសបានមួយការបោះតង់ ជួលតង់ និង ផ្ទះស្នា ក់ដែលមានមកជាមួយប្រព័ន្ធទឹកស្អាត និងប្រព័ន្